(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីវឌ្ឍនភាព នៃការរៀបរៀង និពន្ធ និងកែលម្អសៀវភៅនៅកម្រិតឧត្តមសិក្សាដោយអនុវត្តថវិកាស្រាវជ្រាវដើម្បីអភិវឌ្ឍ នៃមូលនិធិស្រាវជាវគំនិតច្នៃប្រឌិត និងនវានុវត្តន៍។
ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានក្រសួងអប់រំ បានបញ្ជាក់ថា មានគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនចំនួន១៩ ដែលបានដាក់ពាក្យស្នើសុំអនុវត្តថវិកាស្រាវជ្រាវដើម្បីអភិវឌ្ឍ សម្រាប់ការរៀបរៀង និពន្ធ និងកែលម្អសៀវភៅសិក្សា សរុបចំនួន១០៨៨ចំណងជើង។
បន្ទាប់មកសាស្ដ្រាចារ្យ និងអ្នកស្រាវជ្រាវដែលជាម្ចាស់ស្នាដៃ បានដាក់ជូនក្រុមប្រឹក្សាវិទ្យសាស្ដ្រ ឬក្រុមក្រុមប្រឹក្សាអប់រំ នៃគ្រឹះស្ថានឧត្តមសិក្សាត្រួតពិនិត្យ និងវាយតម្លៃទៅលើខ្លឹមសារនៃ ទី១៖ សេចក្ដីព្រាងមាតិកា នៃសៀវភៅ, ទី២៖ ការបរិយាយលើមុខវិជ្ជា និងទី៣៖ សេចក្ដីសង្ខេបនៃសៀវភៅ រួមជាមួយការអនុម័តពីគណៈគ្រប់គ្រង នៃគ្រឹះស្ថានឧត្តមសិក្សានីមួយៗ ដែលជាលទ្ធល គឺមានសៀវភៅចំនួន៨៨៧ចំណងជើង ត្រូវបានអនុម័ត៕
ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា៖