(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម បានរកឃើញ និងបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន១០នាក់ និងអ្នកជាសះស្បើយចំនួន២៨នាក់ នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ម្សិលមិញ។ នេះតើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ។
អ្នកជំងឺកូវីដ១៩ ទាំង១០នាក់នេះ រួមមាននៅស្រុកបាធាយ ចំនួន០៦នាក់, ស្រុកស្រីសន្ធរ ១នាក់, ស្រុកស្ទឹងត្រង់ ១នាក់, ស្រុកព្រៃឈរ ១នាក់ និងស្រុកកងមាស ១នាក់។
រដ្ឋបាលខេត្តកំពង់ចាម សូមអំពាវនាវដល់ដល់អ្នកពាក់ព័ន្ធនឹងករណីនេះ សូមទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬតាមរយៈទូរស័ព្ទលេខ៖ ០៧០ ៨២៨ ៧៨៨ និង ០១២ ៧៣៦ ៧៥៥៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម៖