(ភ្នំពេញ)៖ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ ចំនួន២លើក គ្មានអ្នកស្លាប់ទេ ប៉ុន្តែមានអ្នករងរបួសធ្ងន់៣នាក់ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ អគ្គស្នងការនគរបាលជាតិ។
ប្រភពព័ត៌មានដដែលបានបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង២លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន៤គ្រឿងរួមមានម៉ូតូចំនួន៣គ្រឿង រថយន្តធុនធំ ចំនួន១គ្រឿង ហើយមូលហេតុដែលបណ្តាល ឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន ៥លើក (ស្លាប់៥នាក់)។
នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ម្សិលមិញនេះផងដែរ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន ៦,០៩៨គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ២,៧៤៥គ្រឿង ពិន័យសរុប ៣,៣៥៣គ្រឿង និងអប់រំអ្នកមិនពាក់មួកសុវត្ថិភាព១,៥៦២នាក់ ៕