(ព្រៃវែង)៖ រដ្ឋបាលខេត្តព្រៃវែង បានបង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងខេត្តព្រៃវែង នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១នេះ ចំនួន៨នាក់ទៀត ដែលទើបវិលត្រឡប់មកពីភ្នំពេញ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test)។
រដ្ឋបាលខេត្តព្រៃវែង បានបញ្ជាក់ថា អ្នកដែលទើបរកឃើញវិជ្ជមានជំងឺកូវីដ១៩នេះ មាននៅមូលដ្ឋានក្នុងស្រុកបាភ្នំ ស្រុកកំចាយមារ ស្រុកពាមរក៌ ស្រុកមេសាង ស្រុកកញ្ជ្រៀច និងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ដោយឡែក ឈ្មោះ និងកន្លែងស្នាក់នៅជាមួយប្រវត្តិធ្វើដំណើររបស់ពួកគេ ត្រូវបានបង្ហាញនៅលើរូបថត។
ជាមួយគ្នានេះ រដ្ឋបាលខេត្តព្រៃវែង សូមអំពាវនាវដល់ប្រជាពលរដ្ឋត្រូវប្រយ័ត្នប្រយែងខ្ពស់លើសុខភាព និងសូមស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល គឺ៣ការពារ និង៣កុំ៕