Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រគល់អំណោយដល់ពលរដ្ឋកំពុងធ្វើចត្តាឡីស័ក ១ពាន់គ្រួសារ នៅក្រុងប៉ោយប៉ែត

16-05-2021 15:18

(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ឯក ឡាយ គឹមលី នាយកខុទ្ទកាល័យ បាននាំយកអំណោយរបស់ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តបន្ទាយមានជ័យ និងលោកស្រី ម៉ៅ ម៉ាល័យ ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ ប្រគល់ជូនប្រជាពលរដ្ឋ រស់នៅតំបន់ហាមឃាត់ និងកំពុងធ្វើចត្តាឡីស័កចំនួន១,០០០គ្រួសារ មកពី ៨ភូមិ នៅសង្កាត់ប៉ោយប៉ែត សង្កាត់ផ្សារកណ្ដាល ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ពិធីនេះបានធ្វើនាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញ មានការចូលរួមពីសំណាក់លោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមជ័យ, លោក អ៊ុ រាត្រី អភិបាលខេត្ត, លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ព្រមទាំងការចូលរួមពីសំណាក់អាជ្ញាធរមូលដ្ឋានយ៉ាងច្រើនផងដែរ។

អំណោយទាំងនេះក្នុង១គ្រួសារទទួលបានអង្ករ ២០គីឡូក្រាម, មី ១កេសតូច, ទឹកស៊ីអ៊ីវ ១យួរ, ទឹកត្រី ១យួរ, ត្រីខ ១យួរ និងទឹកពិសាបរិសុទ្ធ ១យួរផងដែរ៕