(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការរកឃើញ អ្នក វិជ្ជមានជំងឺកូវីដ១៩ ចំនួន០៩នាក់ ដោយការធ្វើតេស្តរហ័ស (Rapid Test) នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានយប់ថ្ងៃទី១៥ ខែឧសភានេះ។

មកទល់ពេលនេះ ខេត្តកំពង់ធំ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន ១០៧នាក់ ស្រី៥៥នាក់ ក្នុងនោះបានជាសះស្បើយចំនួន ២៤នាក់ ស្រី ១៥នាក់។ អ្នកជំងឺដែលនៅសល់ចំនួន ៨៣នាក់ ស្រី៤០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តមន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក មន្ទីរពេទ្យបង្អែកស្ទោង និងមណ្ឌលវិទ្យាល័យ ជា ស៊ីម ប្រឡាយ៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ធំ៖