Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចូរប្រាប់មនុស្សជាទីស្រលាញ់ពីគ្រោះថ្នាក់ នៃគ្រឿងញៀន! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី១៥ ខែឧសភា៖ បង្ក្រាប៨ករណី ឃាត់ខ្លួន១៥នាក់

15-05-2021 17:29

(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប៨ករណី ក្នុងនោះ ករណីប្រើប្រាស់២ករណី, ជួញដូរ៦ករណី ដោយឃាត់ខ្លួនជនសង្ស័យ១៥នាក់។

របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន១៨៨ករណី ឃាត់មនុស្ស៤៣៤នាក់ (ស្រី១៩នាក់)៕