(ព្រះសីហនុ)៖ កម្មវិធីប្រកួតបាល់ទះពានរង្វាន់ស្រាបៀរលីអូ លើកទី៥ ឆ្នាំ២០១៦ (Leo Cup National Volleyball 2016) នៅឆ្នេរអូឈើទាល ខេត្តព្រះសីហនុ ដែលជាថ្ងៃទី២នេះ បានចេញជាលទ្ធផល ហើយ គឺ រវាងក្រុម វិទ្យាល័យ ហ៊ុនសែន កំពង់សិលា ជាមួយក្រុម Wonder United លទ្ធផល ៣-១(១៦-២៥) (២៥-២០) (២៥-១១) (២៥-២២), គូទី២-រវាងក្រុម Aqau Family Resort ប្រកួតជាមួយក្រុមយុវជនខេត្តព្រះសីហនុ ក្នុងលទ្ធ ៣-០(២៥-២០)(២៥-៩)(២៥-២២) និងក្រុមទី៣-រវាងក្រុមកងពលតូចលេខ៣១ ការពារកោះឆ្នេរ ជាមួយវិទ្យាល័យស្មាច់ដែង ជាលទ្ធផល ៣-០(២៥-១៥)(២៥-២០)(២៥-២០)។
ការប្រកួតបាល់ទះ ដោយការប្រកួតរវាងពូល A & B ដែលសរុបទាំង៨ក្រុម។

ពូល A៖ មាន Aqau Family Resort, វិទ្យាល័យស្មាច់ដែង, ក្រុមយុវជនខេត្តព្រះសីហនុ និងកងពលតូចលេខ៣១ការពារកោះឆ្នេរ
ចំពោះពូល B៖ ក្រុមឆ្នេរស្អាត,វិទ្យាល័យ ហ៊ុនសែន កំពង់សិលា ,Wonder United និងយុវជន Diamond Sea។

គួរបញ្ជាក់ថា ការប្រកួតបាល់ទះពានរង្វាន់ស្រាបៀរលីអូលើកទី៥ ឆ្នាំ២០១៦ (Leo Cup National Volleyball 2016) នៅឆ្នេរអូឈើទាល ខេត្តព្រះសីហនុ នេះគឺប្រារព្ធធ្វើឡើងចំនួន៦ថ្ងៃ ដែល ចាប់ពីថ្ងៃទី ៨-១៣ខែមីនា ឆ្នាំ២០១៦នេះ។

សូមរួសរាន់អញ្ជើញចូលរួម ការប្រកួតបាល់ទះ នេះឲ្យបានកុះករឡើង ដើម្បីចូលរួមចំណែក លើកស្ទួយវិស័យកីឡាបាល់ទះនៅកម្ពុជា៕