Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ខេត្តប៉ៃលិន រកឃើញមនុស្ស២នាក់បន្ថែមទៀតឆ្លងជំងឺកូវីដ១៩ ជាអ្នកដំណើរមកពីភ្នំពេញ និងខេត្តកណ្ដាល

14-05-2021 23:18

(ប៉ៃលិន)៖ រដ្ឋបាលខេត្តប៉ៃលិន នៅយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់អំពីការរកឃើញមនុស្សចំនួន២នាក់បន្ថែមទៀត វិជ្ជមានជំងឺកូវីដ១៩ ជាអ្នកដំណើរមកពីរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

រដ្ឋបាលខេត្តប៉ៃលិន ក៏បានបង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩នេះផងដែរ ទី១៖ឈ្មោះ សុខ ឆេងហុង ភេទប្រុស អាយុ២៤ឆ្នាំ មកពីរាជធានីភ្នំពេញ និងទី២៖ឈ្មោះ ប៊ុន ទាវ ភេទស្រី មកពីក្រុងតាខ្មៅ ខេត្ដកណ្ដាល។ ក្នុងករណីនេះ ក៏រកឃើញអ្នកពាក់ព័ន្ធប្រមាណជាង១០នាក់ទៀតផងដែរ ក្នុងនោះមានទាំងអ្នកបើករថយន្ដតាក់ស៉ីម្នាក់ និងក្រុមគ្រួសារអ្នកកើតជំងឺកូវីដនេះ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តប៉ៃលិន សូមអំពាវនាវដល់សាធារណជន និងប្រជាពលរដ្ឋដែលធ្លាប់មានការប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដទាំង២នាក់ខាងលើ សូមតាមដានសុខភាព និងត្រូវយកវត្ថុសំណាកនៅមន្ទីរពេទ្យបង្អែកខេត្ត ឬមណ្ឌលសុខភាពដែលនៅជិតបំផុត៕