(ភ្នំពេញ)៖ ជាការគិតគូរសុខទុកមន្ត្រីក្រោមឱវាទ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ លោកវរសេនីយ៍ឯក ជឹម ស៉ីថា អធិការនគរបាលខណ្ឌដង្កោ បាននាំយកអំណោយរបស់ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មកចែកជូនដល់កងកម្លាំងចំនួន ៨៦នាក់ ក្នុងនោះស្រី៩នាក់ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។
អំណោយទាំងនេះ បានបង្ហាញឱ្យឃើញពីទឹកចិត្ត «គោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតរបស់ថ្នាក់ដឹកនាំចំពោះកងកម្លាំង ដែលកំពុង បំពេញតួនាទី ភារកិច្ចការពារតាមគោលដៅនីមួយៗ និងការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងសង្គមជាតិ»។
ក្នុងឱកាសនេះដែរលោក អធិការខណ្ឌបានថ្លែងថា៖ «យើងពិតជារីករាយណាស់ចំពោះអំណោយដ៏ថ្លៃថ្លានេះ ព្រោះអំណោយនេះនឹងជួយដល់កងកម្លាំងរបស់យើងបានដោះស្រាយជីវភាពប្រចាំថ្ងៃបានមួយរយៈ»។
បន្ថែមលើនេះ លោកអធិការក៏បាននាំនូវពាក្យផ្ដាំផ្ញើសួរសុខទុក្ខរបស់ឧត្ដមសេនីយ៍ឯក ស ថេត ដល់កងកម្លាំងយើងទាំងអស់ឱ្យមានការប្រុងប្រយ័ត្ន ថែររក្សាអនាម័យផ្ទាល់ខ្លួន ដោយត្រូវពាក់ម៉ាស និងបាញ់អាកុល ឬជែលលាងដៃជាប្រចាំ ដើម្បីកុំឱ្យមានការឆ្លងទៅវិញទៅមក។
អំណោយទាំងនោះរួមមាន៖ អង្ករ២៥គីឡូក្រាម, មី០១កេស, ទឹកស៉ីអ៉ីវ ០១យួរ, ទឹកសុទ្ធ០១កេស, សារ៉ុង០១, ម៉ាស០១ប្រអប់៕