Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នៅព្រឹកស្អែក សម្ដេចកិត្តិព្រឹទ្ធ​បណ្ឌិត នឹងបន្តដំណើរ​អញ្ជើញ​ចុះសួរ​សុខទុក្ខ ប្រជាពល​រដ្ឋ​នៅ​ក្នុង​ខេត្តឧត្ដរ​មានជ័យ

10-03-2016 18:04

(ភ្នំពេញ)៖ នៅព្រឹកស្អែក ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ នេះ គឺជាថ្ងៃទីពីរហើយ ដែលសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា នឺងបន្តដំណើរអញ្ជើញចុះសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដូចជា ចាស់ៗ គ្មានទីពឹង កុមារកំព្រា ជនពិការ និងគ្រួសារអ្នកផ្ទុកមេរោគអេដស៍ សរុបចំនួន ៣៤១១ គ្រួសារ ដែលមក ពីក្រុងសំរោង ស្រុកចុងកាល់ និងស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ ។ ក្នុងដំណើរអញ្ជើញចុះសួរសុខទុក្ខនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នឹងនាំយកនូវអំណោយមនុស្សធម៌ មានដូចជា ថវិកា សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគ​បរិភោគ ជាច្រើនទៅជូនដល់បងប្អូនប្រជាពលរដ្ឋផងដែរ ។

សូមបញ្ជាក់ផងដែរថា នៅថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០១៦ ព្រឹកមុិញនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងប្រតិភូអមដំណើរ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅប្រគល់​ជូនប្រជាពលរដ្ឋ ចំនួន ២២៥៥ គ្រួសារ នៅក្នុងស្រុកអង្លង់វែង និងស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ ហើយស្អែកនេះ ជាថ្ងៃទីពីរ នៃដំណើរអញ្ជើញចុះសួរសុខទុក្ខនេះ៕