(ភ្នំពេញ)៖ ត្រីមាសទី១ ឆ្នាំ២០២១ កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលសរុបបានជាង ២០លានដុល្លារអាមេរិក មានការកើនឡើងជាង ១១ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២០ ប្រមាណ១៧លានដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ។
ក្នុងរបាយការណ៍បានបញ្ជាក់យ៉ាងដូច្នេះថា ចំណូលសរុបរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងឆ្នាំ២០២១ ទទួលបានចំនួន ៨១,២៩១,១១៣,០០០រៀល (ប្រមាណ ២០លានដុល្លារអាមេរិក) កើនឡើងជាង ១១ភាគរយ បើធៀបនឹងឆ្នាំ២០២០ សរុបចំនួន ៧១,៧០៧,៧៨១,០០០រៀល (ប្រមាណ ១៧លានដុល្លារអាមេរិក)។
ដោយឡែកប្រាក់ចំណេញ ដែលកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទទួលបាននៅក្នុងឆ្នាំ២០២១ សរុបចំនួន ៣៦,៨០៥,២០៦,០០០រៀល (ប្រមាណជាង ៩លានដុល្លារអាមេរិក) កើនឡើង៩៧ភាគរយ បើធៀបនឹងឆ្នាំ២០២០ សរុបចំនួន ៨២០,៣៩៥,០០០ (ប្រមាណ ២០ម៉ឺនដុល្លារអាមេរិក)។
គូសបញ្ជាក់ថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាកំពុងផែសមុទ្រទឹកជ្រៅអន្តរជាតិតែមួយគត់ ក្នុងប្រទេសកម្ពុជា ស្ថិតនៅក្នុងខេត្តព្រះសីហនុ ដែលជាច្រករបៀងសេដ្ឋកិច្ច ភាគខាងត្បូងរវាងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ៕