(ភ្នំពេញ)៖ ប្រជាពលរដ្ឋចំនួន ៤៤១គ្រួសារ ស្ថិតនៅភូមិ៤ និងភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ បានទទួលអំណោយពីសប្បុរសជនមួយចំនួននៅក្នុង និងក្រៅប្រទេស ដោយគ្រួសារនីមួយៗទទួលបានអង្ករ ១០ គីឡូក្រាម មី ១កេស ត្រីខ ១យួរ ស្មើ ១០កំប៉ុង ទឹកត្រី ១យួរ ស្មើ ៦ដប។
សកម្មភាពមនុស្សធម៌នេះដឹកនាំដោយលោក ស សេរីវិចិត្រ និងលោក កែវ វ៉ាន្នី ជាតំណាងលោក ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាក្រៅប្រទេស ដោយមានការចូលរួមពីលោក ថេង សុថុល អភិបាលខណ្ឌចំការមន និងលោក ហែម សុផាត ចៅសង្កាត់ផ្សារដើមថ្កូវ បានយកអំណោយយុវជននៅទីក្រុងរីវើសាយ ដឹកនាំដោយលោក សៀង ជឹង លោកស្រី ប៉ាង វណ្ណនេសា លោក ចន ធា លោក មីន ចាន់ភីរុណមានរុធ រួមទាំងក្រុមការងាររដ្ឋកាលីហ្វ័រញ៉ា តំបន់ឆ្នេរខាងលិច នៅសហរដ្ឋអាម៉េរិក៕