(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចបើកដំណើរការភូមិចំនួន២ឡើងវិញ នៅក្នុងឃុំព្រែកដំបូក និងឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ក្រោយបិទមួយរយៈដោយសារជំងឺកូវីដ១៩។
ក្នុងសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា ភូមិចំនួន២ដែលត្រូវបើកដំណើរការឡើងវិញនេះរួមមាន៖ ភូមិពោធិ៍ ស្ថិតក្នុងឃុំស្វាយពោធិ៍ និងភូមិព្រែកដំបូកក្រោម ស្ថិតក្នុងឃុំព្រែកដំបូក ស្រុកស្រីសន្ធរ។
ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ចាម៖