(ភ្នំពេញ)៖ សលារាជធានីភ្នំពេញ គ្រោងនឹងរៀបចំដំឡើងភ្លើងស្តុបចំនួន១០០កន្លែង បន្ថែមទៀត ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ របស់បងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ។
គេហទំព័រ Facebook Page របស់សាលារាជធានីភ្នំពេញ បានចុះផ្សាយថា នៅរសៀលថ្ងៃទី១០ខែមិនាឆ្នាំ២០១៦ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានប្រជុំពីដោះស្រាយផលប៉ះពាល់គម្រោងដំឡើងភ្លើងស្តុបចំនួន១០០កន្លែង ជាមួយតំណាងអគ្គិសនី រដ្ឋាករទឹក ប្រៃសណីយ៍ និងក្រុមហ៊ុនខែ្សកាប។ សាលារាជធានីភ្នំពេញ និងអង្គការ JICA នឹងចាប់ផ្តើមការដ្ឋានដំឡើងភ្លើងស្តុបថ្មីនៅថ្ងៃទី១៦ ខែមីនាឆ្នាំ២០១៦។
ក្នុងដំណាក់កាលទី១ នឹងចាប់ផ្តើមការដ្ឋានដំឡើងភ្លើងស្តុបថ្មីចំនួន១០ទីតាំង ដូចខាងក្រោម៖
១- ប្រសព្វផ្លូវលេខ៥៩៨ ផ្លូវលេខ៥៩២ និងផ្លូវលេខ៣៣៧។
២- ប្រសព្វមហាវិថីសហព័ន្ឋរុស្ស៊ី និងផ្លូវលេខ២៦១។
៣- ប្រសព្វមហាវិថីព្រះមុនីវង្ស និងផ្លូវលេខ៨០។
៤- ប្រសព្វមហាវិថីព្រះមុនីវង្ស និងផ្លូវលេខ៨៦។
៥- ប្រសព្វតិរវិថីស៊ីសុវត្ថិ និងផ្លូវលេខ១១០។
៦- ប្រសព្វតិរិវិថីស៊ីសុវត្ថិ និងផ្លូវលេខ១៥៤។
៧- ប្រសព្វមហាវិថីព្រះសីហនុ និងមហាវិថីព្រះមុនីវង្ស។
៨- ប្រសព្វមហាវិថីព្រះសីហនុ និងផ្លូវលេខ១០៥។
៩- ប្រសព្វមហាវិថីមហាវិថីព្រះមុនីរេត និងផ្លូវលេខ៣៣៨។
១០- ប្រសព្វផ្លូវលេខ២៧១ និងវិថីទេពផន៕