សាលារាជធានីភ្នំពេញ នឹងដំឡើងរបាកាត់ទទឹងផ្លូវ៤ទីតាំង អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ
10-03-2016 16:25
(ភ្នំពេញ)៖ សាលារាជធានីភ្នំពេញ បានបញ្ជាក់ថា ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងខិតជិតចូលមកដល់ នៅខែក្រោយនេះ សាលារាជធានីភ្នំពេញ នឹងដំឡើងរបារកាត់ទទឹងផ្លូវចំនួន៤ទីតាំង ដើម្បីជួយលម្អតាមដឹងផ្លូវសំខាន់ៗទាំងនោះ។
របារកាត់ទទឹងផ្លូវទាំង៤ទីតាំងនោះ នឹងត្រូវដំឡើងនៅលើផ្លូវដូចជា៖
១-មហាវិថីព្រះនរោត្តម ខាងជើងវិមានឯករាជ្យ។
២-មហាវិថីព្រះនរោត្តម ទល់មុខនាឡិការរមណីយដ្ឋានវត្តភ្នំ។
៣-តិរិវិថី ព្រះស៊ីសុវត្ថិ ជិតព្រះគន្លង់។
៤-មហាវិថីព្រះសីហនុ ខាងលិចរង្វង់មូលសម្តេចសង្ឃ ជួន ណាត៕