(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ បានសម្រេចអនុញ្ញាតឱ្យបើកដំណើរការឡើវិញបន្ទប់ពិគ្រោះ និងព្យាបាលជំងឺចំនួន២ទីតាំង និងផ្ទះសំណាក់មួយទីតាំង ក្នុងក្រុងព្រះវិហារ និងស្រុករវៀង។ នេះបើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបានមុននេះបន្តិច។
អាជីវកម្មទាំង៣ទីតាំងនោះរួមមាន៖
*ទី១៖ បន្ទប់ពិគ្រោះ និងព្យាបាលជំងឺ «មុំ រិទ្ធី» ស្ថិតនៅភូមិឡឥដ្ឋ សង្កាត់កំពង់សំណាក ក្រុងព្រះវិហារ។
*ទី២៖ បន្ទប់ពិគ្រោះ និងព្យាបាលជំងឺ «ហែម ភីរិទ្ធ» ស្ថិតនៅភូមិរវៀងត្បូង ឃុំរុងរឿង ស្រុករវៀង ខេត្តព្រះវិហារ
*ទី៣៖ ផ្ទះសំណាក់ «គឹម សិរីភា» ស្ថិតនៅភូមិពោធិ៍ សង្កាត់កំពង់សំណាក់ ក្រុងព្រះវិហារ៕
ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តព្រះវិហារ៖