(ហ្សាការតា)៖ ក្រុមជួយសង្គ្រោះឥណ្ឌូណេស៊ី នៅថ្ងៃព្រហស្បតិ៍នេះ បានជីកកកាយរកឃើញសាកសពចំនួនបីនាក់ ពីគំនរដីបាក់លើសណ្ឋាគារមួយកន្លែង ក្នុងស្រុក Cianjur នៃខេត្តជ្វា ភាគខាងលិច នៃប្រទេស។ នេះបើតាមការផ្សាយរបស់ស៊ិនហួរ ដកស្រង់ប្រភពចេញពីមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយក្នុងតំបន់។
រហូតមកដល់ពេលនេះ មនុស្សដែលរងរបួស ត្រូវបានគេអះអាងថាមាន៨នាក់ បន្ទាប់ពីផ្នែកមួយចំនួននៃសណ្ឋាគារ ក្នុងស្រុកខាងលើនេះបានបាក់ចុះមក។ ក្រុមជួយសង្គ្រោះនៅមានការសង្ស័យថា មានមនុស្សមួយចំនួនទៀត អាចកំពុងជាប់ខ្លួនក្នុងសណ្ឋាគារ ដែលត្រូវដីបាក់សង្កត់នោះនៅឡើយ ដែលត្រូវការការសង្គ្រោះបន្ទាន់។
ចំពោះមូលហេតុនៃការបាក់ដីនេះ ទំនងជាបានបណ្តាលមកពីប្រព័ន្ធសម្ពាធទាប ដែលបានជះឥទ្ធិពលអាក្រក់លើតំបន់ខាងលើនេះ អស់រយៈពេលប៉ុន្មានថ្ងៃមកហើយ៕