(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦នេះ បានបើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅកម្ពុជា សម្រាប់សប្តាហ៍ទី១ ខែមីនា ឆ្នាំ២០១៦។
សម្តេច ស ខេង បានប្រកាសពីការបើកកិច្ចប្រជុំត្រួតពិនិត្យលើការងារនេះរៀងរាល់សប្តាហ៍ និងរៀងរាល់ខែ ចាប់ពីកម្ពុជាដាក់ឱ្យ អនុវត្តច្បាប់ចរាចរណ៍ដែលទើបធ្វើវិសោធនកម្មថ្មី ចាប់ពីខែមករា ឆ្នាំ២០១៦មក។
សូមបញ្ជាកថា កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅទីស្តីការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីភាគីពាក់ព័ន្ធនានា៕