(នេប៉ាល់)៖ ក្រសួងហិរញ្ញវត្ថុ បានជំរុញឲ្យក្រសួងព័ត៌មាន និងបច្ចេកវិទ្យាគមនាគមន៍ និងភ្នាក់ងារពាក់ព័ន្ធរបស់ប្រទេសនេប៉ាល់ ណែនាំប្រព័ន្ធតាមដានទូរស័ព្ទដៃ ដើម្បីបង្ក្រាបការនាំចូល និងលក់ទូរស័ព្ទដៃខុសច្បាប់។
ក្នុងអំឡុងពេលជួបប្រជុំជាមួយអ្នកដែលពាក់ព័ន្ធនៅក្រសួងហិរញ្ញវត្ថុ លោក Bishnu Prasad Paudel រដ្ឋមន្ត្រី ក្រសួងហិរញ្ញវត្ថុ បានជំរុញឲ្យក្រសួងព័ត៌មាន និងបច្ចេកវិទ្យាគមនាគមន៍ អាជ្ញាធរទូរគមនាគមន៍នេប៉ាល់ (NTA) និងនិយ័តកផ្នែកទូរគមនាគមន៍ ឲ្យអនុវត្តប្រព័ន្ធចុះបញ្ជីអត្តសញ្ញាណសម្ភារ (EIR) ដូច្នេះរដ្ឋាភិបាលនឹងអាចទទួលបានប្រយោជន៍ច្រើនតាមរយៈ អនុវត្តប្រព័ន្ធយ៉ាងពេញលេញ។
និយ័តកផ្នែកទូរគមនាគមន៍ និងអ្នកផ្តល់សេវាទូរគមនាគមន៍ ត្រូវបានស្នើរសុំឲ្យអនុវត្តប្រព័ន្ធថ្មីនេះ នៅពាក់កណ្តាលខែមេសាឆ្នាំ២០១៦នេះ។
អាជ្ញាធរទូរគមនាគមន៍នេប៉ាល់បាននិយាយថា វាត្រូវបានគេរៀបចំគោលការណ៍ណែនាំបណ្តោះអាសន្ន ដើម្បី អនុវត្តប្រព័ន្ធ EHR នេះ។ បន្ទាប់ពីប្រព័ន្ធនេះត្រូវបានបង្ហាញ ឈ្មួញនិងអ្នកចែកចាយទូរស័ព្ទដៃនឹងត្រូវចុះ អត្តសញ្ញាណឧបករណ៍ទូរស័ព្ទចល័តជាអន្តរជាតិ (IMEI) នៅអាជ្ញាធរទូរគមនាគមន៍នេប៉ាល់ និងការិយាល័យ អតិថិជននៅពេលនាំចូលទូរស័ព្ទដៃ។
បច្ចុប្បន្ននេះ អាជ្ញាធរទូរគមនាគមន៍នេប៉ាល់ បាននឹងកំពុងអនុញ្ញាតឲ្យឈ្មួយទូរស័ព្ទដៃលក់ទូរស័ព្ទបន្ទាប់ ពីពួកគេទទួលបានប័ណ្ណអនុញ្ញាត (TAC) ។ ប្រព័ន្ធថ្មីដែលនឹងត្រូវបង្ហាញនេះ គឺជាប្រព័ន្ធដែលមានកំរិតខ្ពស់ជាង ប្រព័ន្ធដែលមានកន្លងមក នេះគឺជាអ្វីដែលលោក Min Prasad Aryal អ្នកនាំពាក្យរបស់អាជ្ញាធរទូរគមនាគមន៍ នេប៉ាល់បានលើកឡើង។
លោក Aryal បាននិយាយថា៖ «វានឹងកាត់បន្ថយទីផ្សារក្រៅច្បាប់របស់ទូរស័ព្ទដៃនិងជួយគ្រប់គ្រងសកម្មភាព ល្មើសច្បាប់ដែលនឹងជួយដល់ទូរស័ព្ទចល័ត»។ លោកបានបន្ថែមថា អាជ្ញាធរក៏នឹងអាចបិទទូរស័ព្ទបានដែរ ប្រសិនបើវាបាត់ ដូច្នេះវាជួយការពារដល់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ទូរស័ព្ទ។
បច្ចុប្បន្ននេះ រដ្ឋាភិបាលបាននឹងកំពុងពង្រីក ប្រាក់បង្វិលលើពន្ធដារបន្ថែម 50% ទៅលើទូរស័ព្ទដៃដើម្បីជំរុញ ការនាំចូលស្របច្បាប់។ ការនាំចូលទូរស័ព្ទដៃ ប្រចាំឆ្នាំមានដល់ទៅ ១៦ពាន់លានរ៉ូពី នៅក្នុងសារពើពន្ធឆ្នាំមុន។
ទោះបីជាយ៉ាងណាក៏ដោយ ប្រព័ន្ធដែលនឹងបង្ហាញនេះនឹងបង្អាក់ទឹកចិត្តដល់អ្នកដែលធ្វើដំណើរទៅក្រៅប្រទេស ពីការនាំយកគ្រឿងម៉ាស៊ីនកំប៉ិកកំប៉ុកនេះ ព្រោះពួកគេត្រូវចុះបញ្ញី EIR នៅអាជ្ញាធរទូរគមនាគមន៍នេប៉ាល់ តាមរយៈអ្នកចែកចាយដែលជាតំណាងក្រុមហ៊ុន។ មានតែម៉ាកសញ្ញា និងស៊េរីដែលទទួលបាន ប័ណ្ណអនុញ្ញាតប៉ុណ្ណោះដែលអាចចុះបញ្ជីនៅក្នុងប្រព័ន្ធ EIR បាន៕