Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ខេត្តកំពង់ធំរកឃើញអ្នកឆ្លងជំងឺកូវីដ ៧នាក់ទៀត, អ្នកពាក់ព័ន្ធដោយផ្ទាល់-ប្រយោល ត្រូវរួសរាន់ស្វែងរកការពិនិត្យធ្វើតេស្ត

12-05-2021 21:54

(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ លើខ្លួនមនុស្ស ៧នាក់ទៀត ក្នុងនោះមាន៣នាក់ បានធ្វើការវិភាគសំណាកនៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ និង៤នាក់ទៀត បានធ្វើតេស្តរហ័ស (Rapid Test)។

រដ្ឋបាលខេត្តកំពង់ធំ ក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជាមានទាំង៧នាក់នេះ ត្រូវរួសរាល់ទំនាក់ទំនងទៅកាន់អាជ្ញាធរ ឬមណ្ឌលសុខភាពដែលកៀកបំផុត ដើម្បីយកសំណាកវិភាគរកមេរោគកូវីដ១៩ និងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កខេត្ត ក្រុង-ស្រុក ឬនៅផ្ទះដោយខ្លួនឯង រយៈពេល១៤ថ្ងៃ។

ខាងក្រោមនេះជាសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ធំ៖