Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ខេត្តស្វាយរៀង រកឃើញមនុស្ស១៤នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ ភាគច្រើនជាអ្នកមកពីភ្នំពេញ

12-05-2021 17:21

(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង នៅល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងបង្ហាញពីការរកឃើញមនុស្សចំនួន១៤នាក់បន្ថែមទៀត ដែលឆ្លងជំងឺកូវីដ១៩ ភាគច្រើនជាអ្នកមកពីរាជធានីភ្នំពេញ និងពលករចំណាកស្រុកមកពីប្រទេសថៃ។

ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា អ្នកដែលទើបរកឃើញវិជ្ជមានជំងឺកូវីដ១៩នេះ មាននៅស្រុកស្វាយជ្រំ, ស្រុករំដួល, ស្រុករមាសហែក និងក្រុងបាវិត។

រដ្ឋបាលខេត្តស្វាយរៀង បានបន្ថែមទៀតថា បច្ចុប្បន្នអ្នកជំងឺកូវីដ១៩ទាំង១៤នាក់នេះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្វាយជ្រំ ចំនួន៨នាក់, មន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ចំនួន៥នាក់ និងមណ្ឌលព្យាបាលជំងឺកូវីដ១៩បាវិត ចំនួន១នាក់៕