(ភ្នំពេញ)៖ យោងតាម Facebook «រឿងពិត CNRP» ចេញនៅវេលាថ្ងៃត្រង់ទី១០ ខែមីនា ឆ្នាំ២០១៦នេះ បានបង្ហោះសារសម្លេងឆ្លងឆ្លើយលោក កឹម សុខា វគ្គទី២៣ថ្មីទៀត។ ដែលមានអត្តន័យ៖ «ពេលបងចង់សប្បាយ អូនកំដរបងគ្រប់ពេល ប៉ុន្តែនៅពេលអូនមានទុក្ខបងទាត់អូនចោល!»។ (សូមស្តាប់សម្លេង មានចំនួនជិត២នាទី)
ម្ចាស់ Facebook បានសរសេរយ៉ាងដូច្នេះថា៖ «ក្នុងវគ្គទី២៣នេះ ខ្ញុំនឹងបង្ហាញជូនបងប្អូនទាំងក្នុង និងនៅក្រៅប្រទេស នូវទង្វើមិនទទួលខុសត្រូវ របស់លោក កឹម សុខា ដែលគាត់ធ្លាប់ហៅស្រីក្មេងឈ្មោះ ចិន ឲ្យនាងឡើងពីភ្នំពេញទៅដេក ជាមួយគាត់នៅតាមខេត្តនានា គឺស្រីចិន មិនដែលប្រកែកទេ នាងតែងតែបំពេញបំណងរបស់លោក កឹម សុខា ជានិច្ច ប៉ុន្តែនៅពេលបងប្អូនរបស់ ស្រីចិន មានជម្ងឺ ត្រូវការឲ្យលោក កឹម សុខា ជួយ ដោយគ្រាន់តែសុំខ្ចីលុយ៥០០ដុល្លារ ក៏លោក កឹម សុខា មិនឲ្យដែរ និងគាត់បានយកហេតុផលថា កំពុងជាប់រវល់ធ្វើបាតុកម្ម។ នេះហើយដែលគេហៅថា លោក កឹម សុខា ត្រូវការតែសប្បាយជាមួយស្រីស្នេហ៍ ប៉ុន្តែបញ្ហាទុក្ខលំបាកពាក់ព័ន្ធនឹងស្រីនោះគឺគាត់មិនខ្វល់បន្តិច សោះឡើយ! ជាក់ស្តែងនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៣ ស្រីចិន បានទូរស័ព្ទសុំខ្ចីលុយចំនួន៥០០ដុល្លារពីលោក កឹម សុខា គឺមិនត្រូវបានលោក កឹម សុខា ឲ្យនាងខ្ចីឡើយ»៕
សូមស្តាប់សម្លេងឆ្លងឆ្លើយរវាងលោក កឹម សុខា ជាមួយស្រីស្នេហ៍៖
រឿងអាស្រូវ កឹម សុខា វគ្គទី២៣រឿងអាស្រូវ កឹម សុខា វគ្គទី២៣៖
Posted by រឿងពិត CNRP on Wednesday, March 9, 2016