(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅវត្តនន្ទមុនី ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានពិធីបើកវគ្គសិក្សា វិបស្សនាធុរ: ក្រោមអធិបតីភាពលោកបណ្ឌិត មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា លោកស្រី ងួន ធួន ទីប្រឹក្សារាជរដ្ឋាភិបាល សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក សម្តេព្រះឧត្តមចរិយា ឈឹង ប៊ុនឈា សមាជិកថេរសភា ដែលមានការនិមន្ត អញ្ជើញ ចូលរួមពីថ្នាក់ដឹកនាំ ព្រះសង្ឃ និងសប្បុរសជនផងដែរ ។
ក្នុងវគ្គសិក្សានេះមានរយះពេល៥ថ្ងៃគឹតពីថ្ងៃទី ១០ដល់ទី១៥ខែមីនា ដែលមានសីលវ័ន សីលវតី រួមទាំងព្រះសង្ឃសរុបប្រមាណ ៣៥០រូប ។
កម្មវិធីនេះប្រព្រឹតទៅដើម្បីអប់រំ សតិស្មារតី ឲ្យបានល្អបន្តអប់រំដល់កុលបុត្រកុលធីខ្មែរឲ្យចេះចំណុចសំខាន់ៗ៤យ៉ាងមាន កាយាភិវឌ្ឍ១ សីលាភិវឌ្ឍ១ ចិត្តាភិវឌ្ឍ ១ និងបញ្ញាភិវឌ្ឍ១ រួមចំណែកដល់ការអភិវឌ្ឍជាតិក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ៕