(កំពង់ឆ្នាំង)៖ លោក ឌី វីជ្ជា និងលោកស្រី ហ៊ុន ម៉ាណា បានអនុញ្ញាតឲ្យក្រុមការងារដឹកនាំដោយលោក ជិន ប៊ុនធឿន និងលោក ស៊ុន សុវណ្ណសរិទ្ធ អភិបាល រងខេត្តកំពង់ឆ្នាំង ដឹកនាំទេយ្យវត្ថុរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី មួយចំនួនធំមានស្បៀងអាហារ និងគ្រឿងឧបភោគ៖ បរិភោគជាច្រើនមុខ យកទៅប្រគេនព្រះសង្ឃគង់ នៅវត្តចំនួន២៤ក្នុងស្រុក ក្រុងចំនួន៨នៃខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៨ និងទី៩ ខែឧសភា ឆ្នាំ២០២១។

នៅក្នុងឱកាសនោះ លោក ជិន ប៊ុនធឿន បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់លោក ឌី វីជ្ជា និងលោកស្រី ហ៊ុន ម៉ាណា ដល់ព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គគង់ នៅវត្តទាំង២៤ ដែលកំពុងទទួលរងផលប៉ះពាល់ ដោយសារកូវីដ៖ ១៩។

ដោយសារក្នុងដំណាក់កាលនេះ ព្រះសង្ឃមិនអាចបិណ្ឌបាត្រចង្ហាន់បាន និងពុទ្ធបរិស័ទក៏មិនអាចយកចង្ហាន់មកប្រគេន ដល់ព្រះសង្ឃដូចពេលមុនៗបានដែរ ទើបលោក និងលោកស្រី បានគិតគូរអំពីទុក្ខលំបាករបស់ព្រះសង្ឃគ្រប់ព្រះអង្គតាមទីអារាមនានា នៅក្នុងប្រទេសកម្ពុជា ទើបឈានដល់ការនាំយកទេយ្យវត្ថុមកប្រគេនជូននៅពេលនេះ។

លោក ជិន ប៊ុនធឿន បានបន្តថា ដើម្បីផ្តាច់ឬសគល់នៃការចម្លងនៃជំងឺកូវីដ៖ ១៩ចូលក្នុងសហគមន៍ យើងទាំង អស់គ្នារួមទាំងព្រះសង្ឃផងដែរ ត្រូវចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល របស់រាជរដ្ឋាភិបាល ជាពិសេសរួមអនុវត្ត «៣ការពារ និង៣កុំ» ដើម្បីការពារខ្លួន គ្រួសារ សង្គមជាតិ និងប្រទេសជាតិយើងបានឆ្លងផុតជំងឺកូវីដ១៩។

លោក ស៊ុន សុវណ្ណរិទ្ធ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងលោក ឌី វិជ្ជា លោកស្រី ហ៊ុន ម៉ាណាព្រមទាំងក្រុមការងារ ដែលបានយកចិត្តទុកដាក់ជួយឧបត្ថម្ភដល់ព្រះសង្ឃគ្រប់វត្ត។

ក្នុងឱកាសនោះដែរ លោក ជិន ប៊ុនធឿន និងក្រុមការងារបានចែកជូនលោកយាយ លោកតាដែល បានអញ្ជើញចូលរួមក្នុងថ្ងៃនេះដោយម្នាក់ៗទទួលឃីដមួយកញ្ចប់ ក្នុងនោះមានដូចជា៖
១៖ ថ្នាំដុះធ្មេញ ០១ប្រអប់ និងច្រាស់ដុះធ្មេញ ០១ដើម
២៖ ជែលលាង ០១ កំប៉ុង
៣៖ ខោអាវ ០១ សម្រាប់
៤៖ ថ្នាំវីតាមីនសេ ០១ដប
៥៖ សាប៊ូ ០១ដុំតូច
និងព្រះសង្ឃ សាមណេ ចំនួន៤៩០អង្គក៏ទទួលបាន ស្លាដក ០១ ក្នុងមួយអង្គផងដែរ។

ទេយ្យវត្ថុក្នុងវត្តនីមួយៗទទួលបានរួមមាន៖

១៖ អង្ករចំនួន ០១តោន
២៖ ត្រីខ ១កេស មាន ១០០ កំប៉ុង
៣៖ មីចំនួន ១៨កេសតូច
៤៖ ទឹកផ្លែឈើគ្រប់មុខចំនួន ១០កេស
៥៖ ទឹកដោះគោខាប់ចំនួន ០២កេសធំ មាន ៩៦កំប៉ុង
៦៖ កាហ្វេចំនួន ០៥កញ្ចប់ធំ មាន ២៥០កញ្ចប់
៧៖ តែចំនួន ០២គីឡូក្រាម
៨៖ ស្ករសចំនួន ០១បេ(មាន ២៥ គីឡូក្រាម)
៩៖ អំបិលចំនួន ០១បេ(មាន១០គីឡូក្រាម)
១០៖ ទឹកត្រីចំនួន ០៥យួរ មាន៣០ដប
១១៖ ទឹកស៊ីអ៊ីវចំនួន ០៥យួរ មាន៣០ដប
១២៖ ប៊ីចេងចំនួន ០១បេ(មាន២៥គីឡូក្រាម)
១៣៖ ម៉ាស់ ២០ប្រអប់
១៤៖ សាប៊ូ ៣០ដុំ
១៥៖ ថ្នាំពេទ្យ ១កេស មាន ៨០ប្រអប់
១៦៖ ថវិកា ២លានរៀល។

ដោយក្នុងស្រុកនីមួយៗមានវត្តចំនួន៖

១៖ ស្រុកំពង់ត្រឡាចមានវត្តចំនួន ០៣
២៖ ស្រុករលាប្អៀរមានវត្តចំនួន ០៣
៣៖ សាមគ្គីមានជ័យមានវត្តចំនួន ០៣
៥៖ ស្រុកជល់គីរីមានវត្តចំនួន ០៣
៦៖ ស្រុកបរិបូរណ៍មានវត្តចំនួន ០៣
៧៖ ស្រុកកំពង់លែងមានវត្តចំនួន ០៣
៨៖ ស្រុកទឹកផុសមានវត្តចំនួន ០៣៕