(តាកែវ)៖ រដ្ឋបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានប្រកាសពីការរកឃើញ និងបង្ហាញអត្តសញ្ញាណមនុស្ស ចំនួន៣៩នាក់បន្ថែមទៀត វិជ្ជមានជំងឺកូវីដ១៩។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្ដិច។

ជាមួយគ្នានេះ រដ្ឋបាលខេត្តតាកែវ ក៏សូមអំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលនឹងអ្នកវិជ្ជមានជំងឺកូវីដ សូមរួសរាន់ទំនាក់ទំនងមកអាជ្ញាធរ ឬមណ្ឌលសុខភាពដែលនៅកៀកបំផុតដើម្បីយកសំណាកវិភាគរកមេរោគកូវីដ១៩ និងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កខេត្ត ក្រុង ស្រុក ឬនៅផ្ទះដោយខ្លួនឯងឲ្យបានត្រឹមត្រូវ។

ជាមួយគ្នានេះ សូមប្រជាពលរដ្ឋអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ «៣ការពារ និង៣កុំ» របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា៕