(បាត់ដំបង)៖ រដ្ឋបាលខេត្តដំបង នៅយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់អំពីការរកឃើញមនុស្សចំនួន៩នាក់បន្ថែមទៀត វិជ្ជមានជំងឺកូវីដ១៩ ក្នុងនោះម្នាក់ជាអ្នកដំណើរមកពីរាជធានីភ្នំពេញ និង៨នាក់ផ្សេងទៀត ជាពលករមកពីប្រទេសថៃ។

ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តបាត់ដំបង បានបញ្ជាក់ថា អ្នកជំងឺកូវីដទាំង៩នាក់នេះ បានយកសំណាកទៅវិភាគទទួលលទ្ធផលវិជ្ជមាន នៅថ្ងៃទី១០ ខែឧសភានេះ ហើយបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។

សូមជម្រាបថា រហូតមកដល់ពេលនេះ ខេត្តបាត់ដំបង មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៥៧នាក់ បានព្យាបាលជាសះស្បើយ ចំនួន២៩នាក់ និងកំពុងសម្រាកព្យាបាល ចំនួន២៨នាក់៕