(កំពង់ឆ្នាំង)៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេច អនុញ្ញាតឲ្យបើកដំណើរការឡើងវិញ ផ្សារសាលាលេខ៥ ក្នុងភូមិសាស្ត្រ ភូមិសាលាលេខ៥ ឃុំអូរឫស្សី ស្រុកំពង់ត្រឡាច ចាប់ពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១តទៅ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង អំពាវនាវឲ្យប្រជាពលរដ្ឋ និងម្ចាស់តូបលក់ដូរទាំងអស់ បន្តចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន ផ្សព្វផ្សាយ និងចូលរួមអនុវត្តវិធានការការពារ របស់ក្រសួងសុខាភិបាល «៣ការពារ ៣កុំ» ឲ្យបានខ្ជាប់ខ្ជួន៕