(ភ្នំពេញ)៖ លោករដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា ហង់ ជួនណារ៉ុន បានស្នើដល់គ្រឹះស្ថានឧត្តមសិក្សាទាំងអស់នៅកម្ពុជា បង្កើនការយកចិត្តទុកដាក់ និងអនុវត្តសេចក្ដីណែនាំ និងបញ្ជ្រាបការអនុវត្តច្បាប់ ស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០១៥ ដល់បុគ្គលិកអប់រំ និស្សិត និងសិស្សានុសិស្សទាំងអស់ ដើម្បីពង្រឹងការអនុវត្តសេចក្ដីណែនាំ និងបង្ការគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងអំពីការធ្វើដំណើរ តាមដងផ្លូវសាធារណៈ។
សំណើររបស់លោករដ្ឋមន្ត្រីបានគេដឹងថា ធ្វើឡើងដើម្បីដាសតឿន ដល់និស្សិត និងបុគ្គលិកអប់រំ អំពីច្បាប់ចរាចរណ៍ ខណៈដែលនគរបាលចរាចរណ៍ នឹងចាប់ផ្តើមអនុវត្តន៍ច្បាប់តឹងរឹង ដោយមិនអនុគ្រោះទៀតឡើងចាប់ពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ ខាងមុខនេះតទៅ៕
សូមអានលិខិតរបស់លោករដ្ឋមន្ត្រី ក្រសួងអប់រំទាំងស្រុង៖