(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ បានបញ្ជាក់អំពីការរកឃើញមនុស្ស ចំនួន៩នាក់បន្ថែមទៀត ដែលវិជ្ជមានជំងឺកូវីដ១៩ ក្នុងនោះម្នាក់ជាពលករមកពីប្រទេសថៃ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

អ្នកជំងឺកូវីដ១៩ ទាំង៩នាក់ដែលទើបរកឃើញវិជ្ជមាននេះ រស់នៅស្រុកបារាយណ៍, ស្រុកស្ទោង និងស្រុកកំពង់ស្វាយ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ធំ អំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលនឹងអ្នកជំងឺកូវីដដែលទើបរកឃើញនេះ សូមរួសរាន់ទំនាក់ទំនងមកអាជ្ញាធរ ឬមណ្ឌលសុខភាពដែលនៅកៀកបំផុត ដើម្បីយកសំណាកវិភាគរកមេរោគកូវីដ១៩ និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃឲ្យបានត្រឹមត្រូវ៕