(ភ្នំពេញ)៖ ការិយាល័យមេធាវីស៉ីអ៉ី និងសហការី ដែលជាមេធាវីតំណាងអោយក្រុមហ៊ុនZINVO LLC មានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងជាក្រុមហ៊ុនផលិតនាឡិកាម៉ាក ZINVO សូមជូនដំណឹងដល់ក្រុមហ៊ុន ពាណិជ្ជករ និងសាធារណជនទាំងអស់បញ្ឈប់ការនាំចូល លក់ ចែកចាយនូវនាឡិកាក្លែងបន្លំម៉ាក និងបំពានម៉ាកសញ្ញា ម៉ាកZINVO នៅក្នុងព្រះរាជាណាចក្រកម្ពុជាតទៅទៀត។

កន្លងមកក្រុមហ៊ុនបានប្ដឹងសមត្ថកិច្ចធ្វើការបង្ក្រាបករណីនាំចូល លក់ចែកចាយនូវនាឡិកាក្លែងបន្លំម៉ាក ZINVO ម្ដងរួចមកហើយ តែបច្ចុប្បន្នក្រុមហ៊ុននៅតែសង្កេតឃើញមានការចរាចរតាំងលក់នាឡិកាក្លែងបន្លំម៉ាក និងបំពានម៉ាកសញ្ញានេះ នៅលើទីផ្សារដដែល។

ដូច្នេះក្នុងនាមមេធាវីតំណាងអោយក្រុមហ៊ុនផលិតនាឡិកាម៉ាក ZINVO សូមអំពាវនាវដល់ក្រុមហ៊ុនពាណិជ្ជករ និងអ្នកលក់ចែកចាយនូវនាឡិកាក្លែងបន្លំម៉ាក និងបំពានម៉ាកសញ្ញាទាំងអស់ត្រូវបញ្ឈប់ជាបន្ទាន់ ហើយចូលរួមសហការជាមួយក្រុមហ៊ុន និងសមត្ថកិច្ចដើម្បីស្រាវជ្រាវ និងបង្ក្រាបករណីក្លែងបន្លំ និងបំពានម៉ាកសញ្ញាខាងលើនេះតាមផ្លូវច្បាប់ ។

ខាងក្រោមនេះជាលិខិតជូនដំណឹងរបស់មេធាវី តំណាងអោយក្រុមហ៊ុនផលិតនាឡិកាម៉ាក ZINVO៖