(កោះកុង)៖ រដ្ឋខេត្តកោះកុង បានសេចក្តីប្រកាសព័ត៌មានស្តីពីការរកឃើញបុរសអ្នកជំងឺកូវីដ១៩ ម្នាក់បន្ថែមទៀត កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញ។ នេះសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែឧសភានេះ។

បើសេចក្តីប្រកាសព័ត៌មានដដែល បានបញ្ជាក់ថា បុរសដែលកើតជំងឺកូវីដ១៩នេះ មានឈ្មោះ អ៉ិច សោភួង អាយុ៣៣ឆ្នាំ រស់នៅភូមិបឹងព្រាវ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។

តាមការបញ្ជាក់ថា ឈ្មោះ អ៉ិច សោភួង នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ បានធ្វើដំណើរមកពីខេត្តស្វាយរៀង មកដល់ផ្ទះនៅភូមិបឹងព្រាវ បន្ទាប់មកនៅរសៀលថ្ងៃដដែលបាននាំកូន និងប្រពន្ធទៅលេងកម្សាន្ត LS នៅជិតផ្សារស្រែងអំបិល។

នៅរសៀលថ្ងៃទីទី០៤ ខែឧសភា បាននាំប្រពន្ធ កូនទៅទិញរបស់ប្រើប្រាស់ក្នុងផ្សារស្រែអំបិល។ នៅរសៀលថ្ងៃទី០៥ ខែឧសភា បានជួបបុរសចំនួន ៤នាក់ផ្សេងទៀត ដើម្បីហូបស្រារបស់នៅផ្ទះរបស់គាត់។ នៅថ្ងៃទី០៦ ខែឧសភា ឈ្មោះ អ៉ិច សោភួង មានអាការៈក្តៅខ្លួន ក្អក និងបានធ្វើតេស្តរហ័ស (Rapid test) មានវិជ្ជមានជំងឺកូវីដ១៩។

អាជ្ញាធរខេត្តកោះកុង បានអំពាវនាវអ្នកដែលពាក់ព័ន្ធជាមួយក្រុមគ្រួសារបុរសខាងលើនេះ ទាំងផ្ទាល់ និងប្រយោល សូមរួសរាន់មកជួបគ្រូពេទ្យ ដើម្បីយកសំណាកទៅពិនិត្យ និងធ្វើចត្តាឡីស័កជាចាំបាច់៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកោះកុង៖