Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តកំពង់ចាម សម្រេចបិទខ្ទប់ភូមិមួយ នៅឃុំតាំងក្រាំង ស្រុកបាធាយ ក្រោយរកឃើញពលរដ្ឋឆ្លងជំងឺកូវីដ១៩

10-05-2021 09:39

(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចចបិទខ្ទប់ភូមិអកទៀង ស្ថិតក្នុងឃុំតាំងក្រាំង ស្រុកបាធាយ ដែលមានប្រជាពលរដ្ឋវិជ្ជមានជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

ប្រការ១ នៃសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា «ត្រូវបានបិទខ្ទប់ភូមិអកទៀង ស្ថិតក្នុងឃុំតាំងក្រាំង ស្រុកបាធាយ ខេត្ដកំពង់ចាម រយៈពេល១៤ថ្ងៃ ដោយមូលហេតុ មានប្រជាពលរដ្ឋឆ្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចាប់ពីថ្ងៃទី១០ ខែឧសភា រហូតដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១»។

ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់អភិបាលខេត្តកំពង់ចាម៖