(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចស្ដីពី ការបន្ដអនុវត្តវិធានការរដ្ឋបាល ជាបណ្ដោះអាសន្ន ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ដ្រសង្កាត់បាវិត ក្រុងបាវិត ចាប់ពីម៉ោងសូន្យថ្ងៃទី១០ ខែឧសភា ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១។

ក្នុងការអនុវត្តវិធានការដ្ឋបាលនេះ រដ្ឋបាលខេត្តស្វាយរៀង ហាមមិនឲ្យមានការប្រមូលផ្ដុំ ឬការជួបជុំមនុស្សដែលបណ្ដាលឲ្យមានការឆ្លងជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ដ្រសង្កាត់បាវិត ក្រុងបាវិត។

បន្ថែមពីនេះ បន្ដបិទខ្ទប់ការធ្វើដំណើរចេញ-ចូល ក្នុងក្រុមហ៊ុនកម្សាន្ដអន្ដរជាតិបាវិត-ម៉ុកបាយ, ក្រុមហ៊ុនកាស៉ីណូពិភពថ្មី, ក្រុមហ៊ុនកាស៉ីណូ Good Luck ដែលមានទីតាំងស្ថិតនៅភូមបាវិតកណ្ដាល សង្កាត់បាវិត រយៈពេល១សប្ដាហ៍ ចាប់ម៉ោងសូន្យថ្ងៃទី១០ ខែឧសភា ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១។

ខាងក្រោមនេះ ជាសេចក្ដីសម្រេច និងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀង៖