Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING: ខេត្តបន្ទាយមានជ័យ បិទបញ្ចប់ការកំណត់តំបន់ក្រហម នៅទីតាំងចំនួន៣ កន្លែងនៅក្រុងប៉ោយប៉ែត

09-05-2021 19:59

(បន្ទាយមានជ័យ)៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅល្ងាចថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១នេះ បានសម្រេច បិទបញ្ចប់ការកំណត់តំបន់ក្រហម នៅទីតាំងចំនួន៣ កន្លែង នៅក្នុងក្រុងប៉ោយប៉ែត ចាប់ពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ស្អែកនេះតទៅ។ នេះបើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ទីតាំង៣កន្លែងនោះរួមមាន៖

១៖ បរិវេណទីតាំងបុរីដួងច័ន្ទទាំងមូល ស្ថិតក្នុងភូមិសាមគ្គីមានជ័យសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត

២៖ ជុំវិញអគារស្នាក់នៅម៉ាវង្សា ស្ថិតនៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ប៉ែកខាងត្បូង ចាប់ពីចំណុចផ្លូវវត្តស្រះត្រាច កែងផ្លូវខាងត្បូងកាស៊ីណូGolden Planet ដល់ផ្លូវទំនប់ក៥ និងប៉ែកខាងជើង ចាប់ពីកែងផ្លូវវត្តិសះត្រាចចំណុចប្រសព្វរវាងភូមិសាមគ្គីមានជ័យ និងភូមិព្រៃព្រិចំ ដល់ផ្លូវទំនប់ក៥

និង៣៖ ជុំវិញបរិវេណ៌កាស៊ីណូនិងសណ្ឋាគារប៉ោយប៉ែតផ្លាសស្ថិតក្នុងភូមិក្បាលស្ពាន១សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ប៉ែកខាងជើង ចាប់ពីចំណុចកែងរវាងផ្លូវស្រះត្រាច និងផ្លូវដើមពុទ្រា ដល់ផ្លូវវត្តបាលិលេយ្យ និងប៉ែកខាងត្បូង ចាប់ពីចំណុចកែង រវាងផ្លូវស្រះត្រាច និងផ្លូវក្រោយផ្ទះសំណាក់ អ៊ូរីណា ដល់ផ្លូវវត្តបាលិលេយ្យ៕

ខាងក្រោមនេះជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ៖