(ភ្នំពេញ)៖ លោក នូវ សុខភាព ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ បាននាំយកនូវអំណោយមនុស្សធម៌ ប្រគល់ជូនសាលាខណ្ឌសែនសុខ និងសាលាខណ្ឌពោធិ៍សែនជ័យ ដើម្បីចុះចែកជូនប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាក និងខ្វះខាតស្បៀងអាហារ ក្នុងភូមិសាស្ដ្រទាំងពីរ ដែលជាភូមិសាស្ដ្រមានការរីករាលនៃជំងឺកូវីដ-១៩។

សូមជម្រាបថា ក្នុង ១ខណ្ឌៗ ដែលទទួលបានអំណោយរួមមាន អង្ករ ៣តោន, មី ៥០កេស, ត្រីខ ៣០០យួរ, និងម៉ាសការពារ ចំនួន ១០,០០០ម៉ាស៕