BREAKING: ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងកូវីដ ៦នាក់ទៀត, ៥នាក់មកពីថៃ និងម្នាក់ មកពីក្រុងប៉ោយប៉ែត
09-05-2021 19:05
(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៦នាក់បន្ថែមទៀត។
សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបាត់ដំបង បានឲ្យដឹងថា ក្នុងចំណោមអ្នកឆ្លងកូវីដថ្មីនោះ មាន ៥នាក់ជាជនជាតិខ្មែរមកពីថៃ និងម្នាក់ទៀត ជាជនជាតិនេប៉ាល់ មកពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
គិតមកដល់ពេលនេះ ខេត្តបាត់ដំបង បានរកឃើញអ្នកកើតកូវីដ១៩ ចំនួន ៤៨នាក់ ជាសះស្បើយ ២៩នាក់ និងកំពុងព្យាបាល ១៩នាក់៕