(ភ្នំពេញ)៖ អ្នកកើតជំងឺកូវីដ១៩ម្នាក់ នៅខេត្តបាត់ដំបង បានជាសះស្បើយ។ នេះបើតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១នេះ ដែលបណ្តាញ Fresh News ទទួលបាន។

អ្នកជំងឺរូបនេះ ឈ្មោះ យ៉េន គឹមយ៉ាន ភេទប្រុស អាយុ ២៧ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិខ្នាចអំពរ ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង ត្រូវបានជាសះស្បើយ នៅថ្ងៃទី៩ ខែឧសភានេះ និងអនុញ្ញាតទៅផ្ទះវិញ តែត្រូវបានណែនាំឲ្យធ្វើចត្តាឡីស័កបន្ត ១៤ថ្ងៃទៀតផងដែរ។

គិតមកដល់ពេលនេះ នៅខេត្តបាត់ដំបង រកឃើញអ្នកកើតកូវីដ ៤២នាក់ បានជាសះស្បើយ ២៩នាក់ និងកំពុងសម្រាកព្យាបាល ១៣នាក់៕

សូមអានសេចក្តីជូនដំណឹងខាងក្រោម៖