(ភ្នំពេញ)៖ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦ម្សិលមិញនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៥លើក ក្នុងនោះយប់២លើក បណ្តាលឲ្យមនុស្សស្លាប់៥នាក់ រងរបួសធ្ងន់៣នាក់ និងរបួសស្រាល១នាក់ នេះបើយោងតាមការចុះផ្សាយ របស់គេហទំព័រអគ្គស្នងការនគរបាលជាតិ។
ប្រភពព័ត៌មានដដែលបញ្ជាក់ទៀតថា គ្រោះថ្នាក់ចរាចរណ៍ទាំង៥លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន ៥គ្រឿង រួមមានម៉ូតូចំនួន ៤គ្រឿង រថយន្តធុនតូចចំនួន ១គ្រឿង និងអ្នកថ្មើរជើង ៣នាក់ ហើយមូលហេតុដែលបណ្តាល ឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន៥លើក។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍៤នាក់ (យប់១នាក់)។
ជាមួយគ្នានេះ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោករកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន៥៨២៧គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន៣១៤៤គ្រឿង ពិន័យសរុប២៦៨៣គ្រឿង និងអប់រំអ្នកមិនពាក់មួកសុវត្ថិភាព១៧០២នាក់៕