(កម្ពុជា)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃអាទិត្យ ទី០៨ ខែឧសភា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៣,៥៥០,៥០៤នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ៧២,៥៤៣នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ក្នុងចំណោមសមាជិកអាស៊ាន បន្ទាប់មកប្រទេសប្រទេសហ្វីលីពិន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ១,៧០៩,៧៦២នាក់ (ស្លាប់ ៤៨,៨៤២នាក់)
* ហ្វីលីពីន ឆ្លងចំនួន ១,០៩៤,៨៤៩នាក់ (ស្លាប់ ១៨,២៦៩នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៤៣៦,៩៤៤នាក់ (ស្លាប់ ១,៦៥៧នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ១៤២,៩៣៤នាក់ (ស្លាប់ ៣,២១០នាក់)
* ថៃ ឆ្លងចំនួន ៨១,២៧៤នាក់ (ស្លាប់ ៣៨២នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦១,៣៣១នាក់ (ស្លាប់ ៣១នាក់)
* កម្ពុជា ឆ្លងចំនួន ១៨,៧១៧នាក់ (ស្លាប់ ១១៤នាក់)
* វៀតណាម ឆ្លងចំនួន ៣,២៣០នាក់ (ស្លាប់ ៣៥នាក់)
* ទ្បាវ ឆ្លងចំនួន ១២៣៣នាក់ (ស្លាប់ ០នាក់)
* ព្រុយណេ ឆ្លងចំនួន ២៣០នាក់ (ស្លាប់ ៣នាក់)៕