(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ៨៖១៥នាទីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានដឹកនាំក្រុមការងារកាកបាទក្រហម អញ្ជើញចុះសួរសុខទុក្ខ ជួបសំណេះសំណាលជាមួយបងប្អូន ប្រជាពលរដ្ឋនៅក្នុងទឹកដី នៃខេត្តឧត្ដរមានជ័យ ។
ក្នុងដំណើរនៃការអញ្ជើញចុះសួរសុខទុក្ខនេះដែរ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បាននាំយកនូវអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា រួមមាន៖ ថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ ជាច្រើនទៅជូនដល់បងប្អូនប្រជាពលរដ្ឋ ដូចជា ចាស់ៗ គ្មានទីពឹង កុមារកំព្រា ជនពិការ និងគ្រួសារអ្នក ផ្ទុកមេរោគអេដស៍ ចំនួនសរុប ២២៥៥ គ្រួសារ ដែលមកពីស្រុកអង្លង់វែង និងស្រុកត្រពាំងប្រាសាទ នៃខេត្ដឧត្ដរមានជ័យ។
ដោយទីតាំងចែកអំណោយនៅ ឃ្លាំងដំឡូងស្ថិតនៅភូមិទួលត្បែងឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ៕