(ប៉ៃលិន)៖ រដ្ឋបាលខេត្តប៉ៃលិន នាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងថា ក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលខេត្តប៉ៃលិន បានរកឃើញជំងឺកូវីដ-១៩ លើបុរសឈ្មោះ វ៉ន សីហា អាយុ ២៨ឆ្នាំ ដែលមានអាសយដ្ឋាននៅភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានមុខរបរជាអ្នកបើកបររថយន្តឱ្យក្រុមហ៊ុនដឹកទុយោ UPG ស្ថិតនៅខណ្ឌព្រែកព្នៅ។

ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តប៉ៃលិន៖