(ភ្នំពេញ)៖ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ យន្តហោះ Airbus A319 របស់ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ បានដឹកឧបករណ៍ធ្វើតេសរហ័សរកកូវីដ១៩ ចំនួន ២,៧ តោន បានហោះចេញពីអាកាសយានដ្ឋានអន្តរជាតិចាងជី ប្រទេសសឹង្ហបូរី មកកាន់ទីក្រុងភ្នំពេញ ដោយសុវត្ថិភាពនៅម៉ោង ១៧៖១៥នាទីរសៀល។ នេះបើយោងតាមការប្រកាសរបស់ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ (Cambodia Airways)។

ការហោះហើរផ្លាស់ប្តូរពីដឹកអ្នកដំណើរ ទៅជាដឹកទំនិញបានសន្សំសំចៃពេលវេលាដ៏មានតម្លៃ សម្រាប់កិច្ចខិតខំប្រឹងប្រែងបង្ការប្រឆាំង នឹងការរាតត្បាតនិងការរីករាលដាលនៃប្រទេសកម្ពុជា ហើយក៏បានចូលរួមចំណែកយ៉ាងសំខាន់ដល់ការងារពិនិត្យសុខភាពដល់ប្រជាជនកម្ពុជាផងដែរ។

ដើម្បីគាំទ្រដល់គំនិតផ្តួចផ្តើម និងវិធានការណ៍បច្ចុប្បន្ន ដែលបានអនុវត្តដោយរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការរីករាលដាលនៃការរាតត្បាតនេះ ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ បានធ្វើការឆ្លើយតបភ្លាមៗតាមរយៈការប្រមូលអ្នកជំនាញរបស់យើង ធ្វើការដោយផ្តោតទៅលើការរៀបចំកាលវិភាគហោះហើរ វិភាគនិងពិភាក្សាអំពីដំណោះស្រាយ ជាពិសេសការដឹកទំនិញវេជ្ជសាស្ត្រ ដើម្បីធានាឱ្យបានថាការដឹកទំនិញបានរលូន ទំនិញរក្សាក្នុងសីតុណ្ហភាពត្រឹមត្រូវក៏ដូចជាកន្លែងទុកដាក់ត្រូវបានបែងចែកត្រឹមត្រូវដាច់ពីគ្នា។

អាជ្ញាធរពាក់ព័ន្ធរួមមានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា ក្រសួងការបរទេសសឹង្ហបូរី អាជ្ញាធរអាកាសចរណ៍ស៊ីវិលសិង្ហបុរី (CAAS) អាកាសយានដ្ឋានសិង្ហបុរីចាងជី និង ស្ថានីយដឹកទំនិញរបស់ខ្លួន បានគាំទ្រយ៉ាងខ្លាំងដល់ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌាអ៊ែរវ៉េ ក្នុងការបំពេញបេសកកម្មពិសេសនេះ។

វិជ្ជាជីវៈនិងសមត្ថភាពរបស់ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ ត្រូវបានគេទទួលស្គាល់ជាថ្មីម្តងទៀត។ តាមរយៈបេសកកម្មពិសេសនេះយើងក៏បានបង្កើតនូវ បទពិសោធន៍ដ៏រឹងមាំមួយបន្ថែមទៀតដើម្បីឆ្លើយតបទៅនឹងការដឹកជញ្ជូនទំនិញនាពេលអនាគតដែលមានលក្ខណៈប្រហាក់ប្រហែលគ្នា។

ក្នុងអំឡុងពេលនៃការរាតត្បាត Covid-19 ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េត្រូវបានចាត់តាំងបីដងជាប់ៗគ្នា ដោយមានការទទួលខុសត្រូវខ្ពស់និងសម្រេចបាននូវបេសកកម្មជាក់លាក់។ យើងបានបញ្ចប់ការដឹកជញ្ជូនទាំងនេះទោះបីជាមានពេលវេលារៀបចំយ៉ាងខ្លី ក៏ដោយក៏បេសកកម្មទាំងនេះត្រូវបានបញ្ចប់ប្រកបដោយវិជ្ជាជីវៈ និងប្រកបដោយការពេញចិត្តយ៉ាងខ្លាំង។

ក្នុងនាមជាស្លាបរបស់ប្រទេសកម្ពុជា ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ តែងតែគាំទ្រដោយរីករាយក្នុងការបម្រើប្រជាពលរដ្ឋក៏ដូចជារដ្ឋាភិបាល។ យើងនៅតែបន្តចូលរួមចំណែករបស់យើងក្នុងការខិតខំ ដើម្បីការពារការរីករាលដាលនិងគ្រប់គ្រងជំងឺរាតត្បាត។

www.cambodia-airways.com
Tel: +85587-310-815
Email: [email protected]