(កំពង់ស្ពឺ)៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញសេចក្ដីណែនាំស្ដីពី វិធានការចូលរួមអនុវត្តបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ សម្រាប់និយោជក កម្មករនិយោជិត ដែលបម្រើការងារនៅក្នុងភូមិសាស្ដ្រខេត្តកំពង់ស្ពឺ។

ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តកំពង់ស្ពឺ បញ្ជាក់ថា ការចេញសេចក្ដីណែនាំនេះ ក្រោយរាជរដ្ឋាភិបាលបញ្ចប់ការបិទខ្ទប់ភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល ដើម្បីឲ្យកម្មករនិយោជត និងនិយោជក ចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ទាំងអស់គ្នា។

បន្ថែមពីនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ ក៏បានក្រើនរំលឹកដល់និយោជក និងកម្មករនិយោជិតទាំងអស់ ត្រូវចូលរួមអនុវត្តវិធានការសុខាភិបាល ជាពិសេសត្រូវអនុវត្តវិធានការ «៣ការពារ និង៣កុំ» របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ឲ្យបានខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់ទាំងអស់គ្នា។

ខាងក្រោមនេះ ជាសេចក្ដីណែនាំរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ៖