(ភ្នំពេញ)៖ បន្ទាប់ពីប្រគល់ទឹកបរិសុទ្ធកម្ពុជា និងភេសជ្ជៈសរុប ៤១០០កេស កាលពីថ្មីៗនេះក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឧបត្ថម្ភបន្ថែមទឹកបរិសុទ្ធកម្ពុជា ៣០០០កេសទៀត ដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) តាមរយៈយុទ្ធនាការ «ទឹកចិត្តកម្ពុជា» នៅថ្ងៃទី៧ ឧសភា ២០២១។

លោក បណ្ឌិត អ៊ឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានប្រសាសន៍ថា៖ «ខ្មែរប៊ែវើរីជីស តែងឈរជាកម្លាំងចិត្ត និងនៅក្បែរកងទ័ពអាវសជានិច្ច តាមរយៈការបរិច្ចាគជាហូរហែពី ព្រោះថាក្រុមហ៊ុនពិតជារំភើប ចំពោះការស្ម័គ្រចិត្តដ៏ប្រពៃ របស់ក្រុមគ្រូពេទ្រទាំងអស់»។

ក្នុង អំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ យុទ្ធនាការ «ទឹកចិត្តកម្ពុជា» បានឧបត្ថម្ភដល់ស្ថាប័ន និងកងកម្លាំងសំខាន់ៗ រួមមានមន្ទីរពេទ្យផ្ដល់សេវាចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ នៅទូទាំងរាជធានីភ្នំពេញ អធិការដ្ឋាននគរបាលខណ្ឌទាំង១៤ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល កងកម្លាំងចម្រុះការពារទីតាំងបិទខ្ទប់ជាង១៥០ទីតាំង និងរដ្ឋបាលខេត្ត និងស្រុកមួយចំនួន នៅតំបន់ដែលកំពុងរងផលប៉ះពាល់ខ្លាំងពីកូវីដ-១៩៕