(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ បានចេញព្រះរាជក្រឹត្យបញ្ចប់តំណែង លោក វ៉េង ហៀង ពីអនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ព្រះរាជក្រឹត្យនេះ បានធ្វើឡើងបន្ទាប់ពីមានសំណើក្រាបបង្គំទូលថ្វាយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ការបញ្ចប់តំណែងនេះ បានធ្វើឡើង បន្ទាប់ពីលោក វ៉េង ហ៊ាង បានផ្សព្វផ្សាយដំណឹងមិនពិតតាមបណ្តាញ Telegram អំពីការឆ្លងជំងឺកូវីដ១៩ នៅនាយកដ្ឋានពេទ្យការងារ៕

ខាងក្រោមនេះជាព្រះរាជក្រឹត្យព្រះមហាក្សត្រ៖