(ភ្នំពេញ)៖ ប្រជាពលរដ្ឋនៅក្រោយបុរីសូនី សង្កាត់ស្ទឹងមានជ័យ បានរាយការណ៍មកកាន់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០១៦នេះថា នៅជិតផ្ទះរបស់ខ្លួនក្រោយបុរីសូនី ភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យ មានការលេងល្បែងបៀរ អា ប៉ោងរាល់ល្ងាច ដោយគ្មានការចុះពិនិត្យពីសមត្ថកិច្ច ឬ អាជ្ញាធរនោះឡើយ។
ប្រជាពលរដ្ឋរូបនេះ បានបន្តថា ល្បែងនេះបានកើតមានជាយូរណាស់ មកហើយ ដោយបានបង្កជាអសន្តិសុខ ឡូឡា ប៉ះប៉ាល់ខ្លាំង ដល់អ្នក ជិតខាង។ ប្រភពបានបញ្ជាក់ថា ការលេងល្បែងនេះ គ្មានអ្នកបង្រ្កាប នោះទេ គឺមានសមត្ថកិច្ចចុះទៅយកលុយ។
ប្រជាពលរដ្ឋបានស្នើឲ្យសមត្ថកិច្ចចុះពិនិត្យ និងបង្រ្កាបការលេង ល្បែងស៊ីសងនេះ ដើម្បីចូលរួមអនុវត្តគោលនយោបាយភូមិឃុំ មាន សុវត្ថិភាព ដែលដាក់ចេញរាជរដ្ឋាភិបាលកម្ពុជា៕