Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

របបសន្តិសុខសង្គមថែទាំងសុខភាព សម្រាប់កម្មករ-​និយោជិតនៅ​កម្ពុជា នឹងដាក់ឱ្យ​អនុវត្ត​ជាផ្លូវការ ចាប់ខែ​ឧសភាតទៅ

09-03-2016 18:25

(ភ្នំពេញ)៖ របបសន្តិសុខសង្គមផ្នែកថែទាំងសុខភាព សម្រាប់កម្មករ-និយោជិត នឹងត្រូវក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដាក់ឱ្យអនុវត្តជាផ្លូវការ​ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦ ខាងមុខនេះតទៅ។ នេះបើតាមការប្រកាស របស់ក្រសួងការងារ និងបណ្តាលវិជ្ជាជីវៈ ដែលចេញដោយ លោករដ្ឋមន្រ្តី អ៊ិត សំហេង នៅថ្ងៃទី៧ មីនា។

ក្រសួងការងារបានប្រកាសថា ការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំងសុខភាព ជូនកម្មករ និយោជិតនេះ ត្រូវចាប់ផ្តើមចេញពីសហគ្រាស គ្រឹះស្ថាន ដែលស្ថិតនៅក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងជាបន្តបន្ទាប់ឈាន​ទៅកាន់ខេត្តដទៃទៀត ស្របតាមស្ថានភាព​បច្ចេកទេស និងភូមិសាស្រ្តជាក់ស្តែង៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងការងារ៖