(តាកែវ)៖ រដ្ឋបាលស្រុកគិរីវង់ ខេត្តតាកែវ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការប្រកាសរកឃើញស្ដ្រីម្នាក់វិជ្ជមានកូវីដ-១៩ ដែលបានវិលត្រលប់មកពីរាជធានីភ្នំពេញ នៅមណ្ឌលចត្តាឡីស័កស្រុកគិរីវង់២ (វិទ្យាល័យសុខអានទន្លាប់)។

ស្ត្រីវិជ្ជមានកូវីដ-១៩ ឈ្មោះ ជឹម ថាវ៉ាន់ អាយុ១៨ឆ្នាំ មានទីលំនៅភូមិត្រើយទន្លាប់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ មុខរបរកម្មការិនី កាត់ដេររោងចក្រស៊ូវហ្វូដ ហ្គាម៉ិន ឯ.ក មានទីតាំងស្ថិតនៅរាជធានីភ្នំពេញ បានវិលត្រលប់មកពីរាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់រដ្ឋបាលស្រុកគិរីវង់៖