Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នៅព្រឹកថ្ងៃស្អែកសម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត នឹងអញ្ជើញចុះ​សួរសុខទុក្ខ ប្រជាពលរដ្ឋ​រស់នៅ​ក្នុងខេត្ត​ឧត្ដរមានជ័យ

09-03-2016 18:06

(ភ្នំពេញ)៖ នៅព្រឹកស្អែក ថ្ងៃទី១០ ខែ មីនា ឆ្នាំ ២០១៦ នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នឺងអញ្ជើញចុះសួរសុខទុក្ខ ជួបសំណេះសំណាល​ជាមួយ​បងប្អូន ប្រជាពលរដ្ឋនៅក្នុងទឹកដី នៃខេត្តឧត្ដរមានជ័យ ។

ក្នុងដំណើរនៃការអញ្ជើញចុះសួរសុខទុក្ខនេះដែរ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នឹងនាំយកនូវអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា រួមមាន៖ ថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ ជាច្រើនទៅជូនដល់បងប្អូនប្រជាពលរដ្ឋ ដូចជា ចាស់ៗ គ្មានទីពឹង កុមារកំព្រា ជនពិការ និងគ្រួសារអ្នក ផ្ទុកមេរោគអេដស៍ ចំនួនសរុប ២២៥៥ គ្រួសារ ដែលមកពីស្រុកអង្លង់វែង និងស្រុកត្រពាំង​ប្រាសាទ នៃខេត្ដឧត្ដរមានជ័យ៕